ភ្នំពេញៈ
បន្ទាប់ចាកចេញពីផលិតកម្ម M
ដំណាលគ្នានឹងតារាចម្រៀងស្រីល្បីៗមួយចំនួនកាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១២មក
នីកូ
ដែលគ្មានទ្រនំច្បាស់លាស់នោះហាក់ធ្លាក់កូដខ្លាំងគួរសមតែការរស់នៅដោយគ្មានជំហរ
និងការគ្រប់គ្រងពិតប្រាកដរបស់ផលិតកម្មណាមួយអស់រយៈពេលមួយឆ្នាំត្រូវបានបញ្ចប់នៅពេលនេះ
ដោយសារតែតារាចម្រៀងប្រុសដែល២ខែមុននេះគេផ្អើលថា
លោកជាតារាស្រឡាញ់បុរសដូចគ្នារូបនេះបានរកឃើញទ្រនំដ៏កក់ក្តៅនៅផលិតកម្មថ្មី
គឺ សាន់ដេ ហើយការលេចមុខជាលើកដំបូង នីកូ
មាន៤បទលេចធ្លោទៀតផង។
នៅក្នុងជម្លោះយ៉ាងក្តៅគគុកជាមួយនឹងផលិតកម្មអឹមកន្លងមក គេសង្កេតឃើញតារាចម្រៀងល្បីបង្គួរចំនួន៣រូបបានដឹកដៃគ្នាចេញពីផលិតកម្មនោះ ក្នុងនោះមាន ពេជ្រ សូលិកា ស៊ឹម ថៃណា និង អេនជី។ ភ្លាមនោះគេសង្កេតឃើញ ស៊ឹម ថៃណា បានចាកចេញទៅអាមេរិក ហើយនៅពេលនេះនាងមិនទាន់លេចមុខច្រៀងនៅផលិតកម្មណាឡើយ។ រីឯ អេនជី ក៏មានទ្រនំថ្មីរបស់ខ្លួនដែរនៅផលិតកម្មសាន់ដេ ហើយនាងក៏មានបទចម្រៀង៥-៦បទសម្រាប់ទស្សនិកជនដែរ។ ដោយឡែកពេជ្រ សូលិកា ដែលល្បីថានឹងចូលហង្សមាសនោះ ក៏ត្រូវគេអះអាងយ៉ាងប្រាកដនៅពេលនេះថា នាងបានក្លាយជាចំណូលថ្មីផលិតកម្មថោនហើយ។
ដោយឡែកនីកូ ដែលរក្សាភាពស្ងប់ស្ងាត់អស់រយៈពេលជាយូរមកនោះ នៅពេលនេះបានលេចវត្តមានគួរឲ្យភ្ញាក់ផ្អើលនៅលើគម្របស៊ីឌី របស់ផលិតកម្មសាន់ដេ ដោយតារារូបនេះជាតារាសំខាន់នៅក្នុងចំណោមតារាជើងចាស់របស់សាន់ដេទៀតផង។ នៅក្នុងការចេញបទចម្រៀងជាផ្លូវការនេះ នីកូ បានឲ្យដឹងថា លោកមានបទចម្រៀង៤បទនៅក្នុងវ៉ុល១៥៦។ បទចម្រៀងទាំងនោះមាន ស្រឡាញ់គ្នាដើម្បីបែក ហេតុអ្វីគេកុហកបង ខ្ញុំជាមនុស្សខូចចិត្ត និងបទ នឹកអូនពេលភ្លៀងធ្លាក់។
នៅក្នុងចំណោមបទចម្រៀងទាំងនេះ គេសង្កេតឃើញថា យុវវ័យ ពិសេសអ្នកស្រឡាញ់គាំទ្រតារារូបនេះបានសម្តែងភាពភ្ញាក់ផ្អើល ហើយបានឲ្យដឹងថា បទចម្រៀងរបស់ នីកូ នេះពិតជាច្រកទ្វារធ្វើឲ្យតារារូបនេះលេចធ្លោមានប្រជាប្រិយភាពជាថ្មីម្តងទៀតជាក់ជាមិនខាន ខណៈបទចម្រៀងនីមួយៗរបស់តារាចម្រៀងរូបនេះសុទ្ធតែជាបទជម្រើសតែម្តង។
តែទោះបីជាយ៉ាងណានីកូ មិនអាចទាក់ទងបានទេកាលពីម្សិលមិញ ដែលនេះជាទម្លាប់របស់តារារូបនេះទៅហើយ បើទូរស័ព្ទមិនលើក គឺមានតែបិទទូរស័ព្ទ ឬក៏ប្តូរលេខនោះ។
ពាក់ព័ន្ធនឹងតារាចំណូលថ្មីនេះ លោក ឡាយ សុកចំរើន នាយកគ្រប់គ្រងផលិតកម្មសាន់ដេ បានកត់សម្គាល់ថា តារាចម្រៀង នីកូ ជាអ្នកសិល្បៈវ័យក្មេងមានសមត្ថភាពនិងទេពកោសល្យម្នាក់តែយ៉ាងណាចំពោះ ប្រជាប្រិយភាពរបស់តារាចម្រៀងរូបនេះក្រោយប្តូរពីផលិតកម្មMមកសាន់ ដេ លោកនៅមិនទាន់ហ៊ានវិនិច្ឆ័យនៅឡើយ។
លោកសុកចម្រើននិយាយថា៖«ការទទួលរូបគាត់(នីកូ) ចូលផលិតកម្មសាន់ដេ ដោយសារតែគាត់មានសមត្ថភាព និងទេពកោសល្យ ហើយវ៉ុលដំបូង គាត់ច្រៀងបាន៤បទ តែរឿងប្រជាប្រិយភាពគឺអាស្រ័យលើការវាយតម្លៃរបស់ទស្សនិកជន ខ្ញុំមិនអាចបញ្ជាក់បានទេ»៕
ពីTechnology 2day